ពេលជួបរឿងខកចិត្ត កុំភ្លេចរំឭកខ្លួនឯង ជាមួយនឹងមេរៀនទាំង ៥ នេះ

ច្បាស់ណាស់ថា យើងមិនអាចគេចផុតពីរឿងខកចិត្តក្នុងរឿងអ្វីមួយ ឬជាមួយនឹងនរណាម្នាក់នោះឡើយ តែយ៉ាងណាក៏ដោយ យើងច្បាស់ជាអាចឆ្លងផុត ប្រសិនបើយើងអាចយល់ និងចងចាំរឿងទាំង ៥ យ៉ាងនេះ ដើម្បីប្រើវាយកទៅដោះស្រាយ ក្នុងថ្ងៃដែលមាននរណាម្នាក់ ធ្វើឱ៌្យយើងខកចិត្តចំពោះគេខ្លាំង ឬជួបរឿងដែលខកចិត្តខ្លាំងបំផុត។ ១. ទទួលយកការពិត រឿងរ៉ាវវាបានកើតឡើងរួចហើយ ដូច្នេះ យើងក៏មិនអាចត្រឡប់ក្រោយ ហើយក៏មិនអាចកែប្រែអ្វីបានដែរ ចុងក្រោយមានតែត្រូវបើកចិត្ត ទទួលយកការពិតទាំងនោះឱ្យបាន ហើយរៀនបោះចោល ដោះលែង ព្រលែងដៃ និងទុកវាទៅមួយឡែកទៅ អ្វីៗ សុទ្ធតែទេវតាកំណត់ទុកមករួចហើយ កុំនៅធ្វើបាបខ្លួនឯង ឱ្យសោយសោក កើតទុក្ខ ព្រោះតែរឿងដែលកន្លងហួសធ្វើអី។ ២. យំចុះ បើអ្នកចង់ យំឱ្យបានធូរទ្រូង យំ មិនមែនមានន័យថា យើងទន់ជ្រាយនោះទេ តែមនុស្សដែលព្រមព្រលែងទឹកភ្នែកឱ្យស្រក់ចុះមកឱ្យអស់ គឺជាមនុស្សដែលរឹងមាំ និងពូកែបំផុត ព្រោះគេមិនខ្លាចនឹងអ្វីដែលនៅចំពោះមុខ ហើយក៏មិនទ្រាំបៀមទុក្ខបន្តទៀត។ យំចុះ បើអ្នកចង់យំ កុំប្រឹងទប់អី បណ្ដោយ៌ឱ្យទឹកភ្នែកហូរមកឱ្យអស់ យំអស់ចិត្តពេលណា ក៏មានន័យថា វាដល់ពេលដែលយើងត្រូវចាប់ផ្ដើមជាថ្មីហើយ។ ៣. ចងចាំវាទុកជាមេរៀន រឿងអាក្រក់ៗដែលបានកើតឡើង ហើយធ្វើឱ្យយើងខកចិត្ត ខកបំណង … Continue reading ពេលជួបរឿងខកចិត្ត កុំភ្លេចរំឭកខ្លួនឯង ជាមួយនឹងមេរៀនទាំង ៥ នេះ